គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ,ម្សៅពោត ១៥ក្រាម,ម្សៅដុត(Banking powder) ១ស្លាបព្រាកាហ្វេ,ទឹក ៥០មីលីលីត្រ,ទឹកត្រី ១ស្លាបព្រាបាយ,អំបិល ១០ក្រាម,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ហាន់សាច់គោជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ
២.លាយទឹក ទឹកត្រី អំបិល ម្រេចម៉ត់ ម្សៅពោត និងម្សៅដុតលាយចូលគ្នាឲ្យសព្វ។
៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសដាក់ចានគ្របទុកដាក់ចូលទូរទឹកកករយៈពេល ១០នាទី។